khmer eng
  • គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ អ៊ុក សាផន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា ដែលបានទទួលមរណភាព នារសៀលថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទី ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។

    ពិធីបុណ្យប្រពឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះលេខ៥៣-៥៥ ផ្លូវ១៨១៨ កែង១៧១៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា គោរពជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត បានទទួលមរណភាពនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា គោរពជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាការ និងសវនកម្ម នៃព្រឹទ្ធសភា ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត បានទទួលមរណភាពកាលពីថ្ងៃសុក្រ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១:១២នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីចុះអនុស្សារណៈយោគយល់(MoU) រវាង CATA និងធនាគារ ABA
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអតីតមន្ត្រីចូលនិវត្តន៍ នៅសាលាខេត្តកំពង់ធំ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ សង្ក្រាន្តនឹងឈានចូល មកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវចំថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ២០២៦ ខាងមុខនេះ គោរពជូន និងជូន